សេចក្តីដកស្រង់ប្រសាសន៍ ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី
សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ! ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, កង្វះទំនួលខុសត្រូវក្នុងនាមជាតំណាងរាស្រ្ត ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំមានឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេចធ្វើវិសោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកតំណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះមហាក្សត្រដឹកនាំការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេលខ្លួនឯងចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់ឲ្យច្បាស់ ហើយនិយាយឲ្យត្រូវ។ សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគតិចជាមនុស្សតែម្នាក់ ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)ខ្ញុំប្រកាសនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ? … Continue reading សេចក្តីដកស្រង់ប្រសាសន៍ ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed